Tuesday, May 26, 2015

លក្ខណៈ​ពិសេស​ថ្មីមួយចំនួន​ក្នុង Microsoft Visual Studio 2012

មកដល់ពេល​បច្ចុប្បន្ន Microsoft Visual Studio បានវិវត្ដដល់​ជំនាន់ 2012 ហើយ (គឺ Microsoft Visual Studio 2012) ។ វា​ត្រូវបាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​តាំងពី​ជំនាន់ 2011 beta មកម្លេះ ។
ចំពោះអ្នក ​សរសេរ​កម្មវិធី​ដែល​ធ្លាប់​ប្រើ​ប្រាស់ Microsoft Visual Studio ប្រាកដជាចង់ដឹងអំពីអ្វី​ដែល​ថ្មី​សម្រាប់​ជំនាន់ 2012 នេះ ។
IDE ត្រូវបាន​កែ​សម្រួល និង​បន្ថែម​ថ្មីៗ​
User interface ក៏​ដូចជា color system, toolbars និង menu រួមទាំង icon ជា​ច្រើន​ត្រូវបាន​ផ្លាស់ប្តូរដូចរូប​ខាងក្រោម​៖
អ្នកអាច​ក្រឡេក​ទៅមើល file នីមួយៗ​ដែល​មាន​ក្នុង Solution Explorer ឧទាហរណ៍ files របស់ C# គឺមានពណ៌បៃតង

​ស្វែងរក​និង​ដំណើរ​ការ​
មានភាព ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​អ្វីមួយ និងឆាប់​រហ័ស​ដូចជា controls ដែល​មាននៅ​ក្នុង toolbox ជាដើម ។ លោកអ្នក​នឹងឃើញប្រអប់មួយស្ថិតនៅ​ផ្នែក​ខាងលើ​នៃ Visual Studio ដែល​ប្រើ​ប្រាស់​សម្រាប់​ធ្វើការ​ស្វែងរក​អ្វី ដែល​ទាក់ទងនឹង project ដើម្បី​ដំណើរ​ការ​ដូចជា options, templates, menus, toolsឧទាហរណ៍ ដើម្បី Clean project ឬ solution អ្នក​គ្រាន់តែ​ធ្វើការ​សរសេរ​ពាក្យ​ស្វែងរក​នោះ​វានឹង​បង្ហាញ ។


Preview Tab
អ្នកអាចមើលឯកសារ (files) ដោយមិនចាំបាច់បើកឯកសារនោះឡើយ គឺ​គ្រាន់តែ​ចុចលើឯកសារ​ដែល​មាននៅ​ក្នុង Solution Explorer នោះ​វានឹង​បង្ហាញ​ភ្លាម ។ ឯកសារនឹងបើកកាលណាអ្នកបានកែប្រែអ្វីមួយ​ទៅលើ​វា ។

លើសពីនេះវាអាចលោត​ទៅកាន់​ទីតាំង​ផ្នែក​ណាមួយ​ដែល​អ្នកបានចុចលើវា

.NET Framework
​ ចំណុច​ដែល​សំខាន់​គឺវាឈានដល់ការ​ប្រើ​ប្រាស់ .NET Framework 4.5 ហើយ​ដែល​ក្នុង​នោះអ្នក​សរសេរ​កម្មវិធី​នឹងត្រូវ​ស្វែងយល់អំពីវា​បន្ថែម​ទៀត ។ ខ្ញុំ​សូមលើកឧទាហរណ៍មួយ​សម្រាប់​ភាសា C# ខាងក្រោម​រវាង .NET Framework 4 និង .NET Framework 4.5 ។
.NET Framework 4

.NET Framework 4.5

ប្តូរ Color Theme
អ្នក ​ក៏​អាចផ្លាស់ប្តូរពណ៌នៃ​ផ្ទាំង​ការងារ (color theme) ដូចរូប​ខាងក្រោម​ដោយ​គ្រាន់តែ​សរសេរ​ពាក្យ color theme នៅ​ក្នុង​ប្រអប់ Quick Launch (Ctrl+Q) រួច​ជ្រើសរើស​យកពាក្យ Environment-General

​ជ្រើសរើស Dark ដូច​ក្នុង​រូបហើយចុច OK

សូមមើល​លទ្ធផល​ខាងក្រោម ៖


អត្ថបទនេះ​មិនបាន​រៀបរាប់​ស៊ីជម្រៅទេ ពី​ព្រោះ​យើងបានដឹងហើយថា Microsoft Visual Studio គឺជា IDE មួយ​ដែល​ប្រមូលផ្តុំទៅដោយ​ច្រើន​ភាសា​ក៏​ដូចជា​ប្រភេទ​នៃ Applicationsផ្សេងៗ​ផងដែរ (Web Forms Applications, Windows Forms Applications, Mobile Applications, Metro Applications,…) ។ ដូច្នេះចាប់ផ្តើម​ទាំងអស់​គ្នា ដើម្បី​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ថ្មីៗ​នាពេល​បច្ចុប្បន្ន និង​ជួយលើក​កម្ពស់​វិស័យ​ព័ត៌មាន​វិទ្យា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។
ចូលអានលម្អិត...

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សរសេរ​កូដ PHP មិនបាន​ល្អ

ជាធម្មតាការ​សរសេរ​កម្មវិធី​មួយយើង​មិនអាច​ជៀសផុតបានឡើយពីកំហុសឆ្គង​ ដែល​បង្ក​ឲ្យ​កើតមានភាព Error ។ ម្យ៉ាង​ទៀត ដើម្បី​ទទួលបាន​លទ្ធផល​អ្នក​សរសេរ​តែងរិះរកគ្រប់វិធី ដើម្បី​ដោះស្រាយដោយ​មិនបាន​គិតពីការលំបាក​នៅពេល​ក្រោយ​ដែល​អាចនឹងកើតមានឡើង ។ ពេលនេះយើងនឹងនាំអ្នក​ទាំងអស់​គ្នា​ទៅមើលពីកត្តា​ខ្លះ​ៗ​ដែល​អាចបង្ក​ឲ្យ​ការ ​សរសេរ​កម្មវិធី​របស់អ្នក​មិនបាន​ល្អ ។
ការ​សរសេរ​ដោយ​មិនបាន​រៀប​គម្រោង​ទុកជាមុន
មុននឹង ​សម្រេច​សរសេរ code យើងត្រូវដឹងជាមុនថាយើងចង់ធ្វើពីអ្វី បន្ទាប់ពី​សរសេរ​ចប់មួយ​ដំណាក់​កាលតើយើងគួរ​សរសេរ​អ្វីបន្តទៀត ។ ការ​សរសេរ​បណ្តើរគិតបណ្តើរអាចបង្ក​ឲ្យ​យើងខាតពេលវេលា​ក្នុង​ការ​សរសេរ ។ ដូចនេះយើងគូរគិតទុកជាមុន​នូវ​ដំណាក់​កាល​ដែល​ត្រូវធ្វើដោយ​សរសេរ​ជា comment ជាមុនសិន ។

​មិនបាន​ដាក់ comment ក្នុង​កូដ​សម្រាប់​ចំណាំ​
ការ ​សរសេរ​ដោយ​មិនបាន​ដាក់ជាឃ្លាកំណត់សម្គាល់អាចបង្ក​ឲ្យ​មានការ​ច្រឡំ​កើតឡើង ។ ជួនកាលអាចនឹងពិបាក ឬ​ខាតពេល​ក្នុង​ការស្វែងយល់ពី code ដែល​ខ្លួនបាន​សរសេរ​ទៀតផង ។

យើងគួរតែ​ប្រើ​ជា comment ដើម្បី​ធ្វើជា​ការ​ចំណាំ​ទុក

​ប្រើ​ឈ្មោះ​ជា​ទម្រង់​កាត់
​ ទាក់ទងនឹង​ចំណុច​នេះគឺសំដៅ​ទៅលើ​ការ​បង្កើត variable ឬ​ក៏​ការ​ប្រើ​បា្រស់ blockនៃ code ដោយមិន​ប្រើ curly braces { } ។ ជាក់ស្ដែង​ប្រសិនបើ​អ្នក​បង្កើត variable ដោយ​មិនបាន​គិតពី​ឈ្មោះ​ជាក់លាក់ ឬ​សរសេរ​ជា​ទម្រង់​កាត់ជួនកាលអ្នកនឹងជួបការលំបាក​នៅពេល​ក្រោយ​ដោយសារ​ការ​ ច្រឡំ variable ដោយខ្លួនឯង ។

ការ ​បង្កើត variable បែបនេះដំបូងគឺពិតជាមានភាព​ងាយស្រួល​ព្រោះ​វាខ្លីនឹង​ងាយស្រួល​សរសេរ ប៉ុន្តែ​នៅពេល​យូរបន្តិច ឬ នៅពេល​ដែល​មាន variable ច្រើន​អ្នកមានការ​ច្រឡំ​ថាតើ $n និង $a មានន័យថា​ម៉េចសំដៅលើអ្វី?
អ្នកគួរតែ​បង្កើត variable ដែល​មានន័យគ្រប់គ្រាន់​ងាយស្រួល​យល់ដូច​ខាងក្រោម ៖

ម្យ៉ាង​ទៀតការមិន​ប្រើ​ប្រាស់​ curly braces អាចនឹងបង្ក​ឲ្យ​មានកំហុសកើតឡើង​ដោយសារ​វាអត់​ស្គាល់​ block ​ដែល​វាត្រូវ​ដំណើរ​ការ ។

នេះជា​លទ្ធផល​នៅពេល​ដែល​យើងមិន​ប្រើ​ curly break

​តាមរយៈ​ការ​បង្ហាញ​ខាងលើ​អ្នកគួរតែ​បន្ថែម​ curly braces ដើម្បី​កំណត់​ពី Block ​ដែល​វាត្រូវធ្វើ ។

​លទ្ធផល​នៅពេល​ដែល​យើង​ប្រើ​ curly break

​សរសេរ​កូដមិនតាមគោលការជាក់លាក់
នៅ ​ក្នុង​ការ​សរសេរ​កម្មវិធី​អ្នក​មិនបាន​កំណត់​ឲ្យ​ច្បាស់លាស់​ទៅលើ​ការ​ សរសេរ code ដូចនេះវា​ងាយស្រួល​នឹងបង្ក​ឲ្យ​មានភាព​ច្រឡំ​កើតឡើង ។ អ្នកគួរតែកំណត់​ឲ្យ​បានច្បាស់ពីការ​សរសេរ ដូចជា​ការកំណត់​ទៅលើ​ឈ្មោះ​នៃ function ជាដើម ដែល​គួរតែផ្តើមដោយអក្សរតូច​នូវ​ពាក្យដំបូងនឹងអក្សរធំខាងដើមចំពោះពាក្យ​ដែល​ នៅបន្តបន្ទាប់ ។
function ដែល​មិនបាន​កំណត់គោលការណ៍​សរសេរ​ឈ្មោះ​ច្បាស់លាស់

function ​ដែល​បានកំណត់គោលការណ៍​សរសេរ​ឈ្មោះ​ច្បាស់លាស់


ការ​សរសេរ​កូដច្រំ​ដែល​
នៅ ​ក្នុង​ការ​សរសេរ code បង្កើត​គេហទំព័រ​ប្រសិនបើ​មាន code អនុវត្តន៍​ការងារ​មួយនៅ​ច្រើន​កន្លែង​ក្នុង​កម្មវិធី​របស់អ្នក​ គឺចាត់ទុកថាមិនល្អដូចនេះការ​សរសេរ អ្នកគួរតែជៀសវាងការ​សរសេរ code ច្រំ​ដែល ។ ហើយ ដើម្បី ជៀសវាងយើងអាច​បង្កើត​ជា function ឬ អាចឈានទៅដល់ការ​បង្កើត​ជា class ដែល​កាន់តែ​ផ្ដល់​នូវ​ភាព​ងាយស្រួល និងជួយពន្លឿន​ដល់ការ​សរសេរ code របស់អ្នក​ទៀតផង ៕

ចូលអានលម្អិត...

តើហេតុអ្វីមហាវិទ្យាល័យ​ផ្នែក IT បង្រៀនភាសា C++ ជាដំបូង​គេ?

​សម្រាប់​ប្អូនៗ​ដែល​កំពុង​រៀននៅតាមមហាវិទ្យាល័យនានា​ផ្នែក IT (Computer Science) ប្អូនៗ​ត្រូវដឹងថាភាសា​កម្មវិធី (Programming Language) ដែល​ប្អូនត្រូវយកចិត្តទុកដាក់​បំផុត​ជាដំបូង​នោះគឺភាសា  C++ ដែល​ប្អូនរៀន​ក្នុង​ឆ្នាំ​ដំបូងនៃ​ផ្នែក IT ហេតុអ្វី?
ភាសា C++ ជាភាសាដំបូង​ដែល​នាំ​ឲ្យ​ប្អូនបានចាប់ផ្ដើម​ស្គាល់​ពីអ្វី​ដែល​ហៅថា Classes ដែល​ជាប្រភពនៃការ​បង្កើត Objects ហើយវា​ត្រូវបាន​អនុវត្តន៍​យ៉ាង​ពេញលេញ​ជាមួយនឹង​ភាសា​កម្រិត​ខ្ពស់​ដូចជា C#, Java,  F#, Objective-C, PHP... ។ កាលណាប្អូនមាន​មូលដ្ឋាន Classes នេះរឹងមាំប្អូនអាចរៀនភាសា​ប្រភេទ OOP ដែល​បាននិយាយ​ខាងលើ​នេះដោយងាយ ជា​ពិសេស​គឺប្អូនមាន​លទ្ធភាព​អាច​បង្កើត Libraries (សម្រាប់ Windows OS គឺ .DLL file ដែល​ប្អូន​ធ្លាប់​បានឃើញ ឬ .so សម្រាប់ Android) ក្នុង​ការងារ Projects ធំៗ ។
  ភាសា C++ ក៏​ជាភាសារ​មូលដ្ឋាន​ដែល​ដែល​ប្អូនៗ​បានហ្វឹកហាត់ការអត់ធ្មត់​ជាមួយនឹង​ការ​ សរសេរ​កូដដ៏​ច្រើន​សម្រាប់​បង្កើត​កម្មវិធី​ណាមួួយ (ត្រូវចាំថាអ្នក Programmer គឺមានភាពអត់ធ្មត់ និង ការតស៊ូ ដើម្បី​សម្រេច​លើគោល​បំណង​នៃការ​បង្កើត​កម្មវិធី​ណាមួយ) ។  
♦ ភាសា C++ ជា​មូលដ្ឋាន​ដែល​ប្អូនៗ​បានស្វែងយល់ពីអ្វី​ដែល​ហៅថា Algorithm (មានសិស្សជា​ច្រើន​នៅមានភាពមិនច្បាស់លាស់ពីអ្វី​ដែល​ហៅថា Algorithm វាជាការងាយយល់ទេ វិធីសាស្រ្តនិង​ដំណាក់​កាលជាជំហ៊ានៗ​ដែល​ប្អូនៗ​យកមកដោះស្រាយ​បញ្ហា​ណាមួយ​ ហើយទទួលបានជោគជ័យដូច​បំណង​នោះហើយហៅថា Algorithm ត្រូវចាំថាការដោះស្រាយ​បញ្ហា​មួយ​វានឹង​មាន Algorithms ច្រើន​អាចយកមក​ប្រើ​បាន) ។
♦  ភាសា C++ ជា​មូលដ្ឋាន​ដែល​បង្រៀនប្អូន​ឲ្យ​ស្គាល់​ពីអ្វី​ដែល​ហៅថា Data Structure ដោយប្អូននឹងរៀនពី Arrays, Pointer, LinkList, Stack, Queu... ដែល​ជាវិធីនៃការ​គ្រប់គ្រង​ទិន្នន័យ​បែប​លក្ខណៈ flat មួយមុននឹងប្អូនៗ​ឈានទៅរកការ​សិក្សា​អំពី Database Management ,Generics, Collections,LAMDA,  LINQ នៅ​ក្នុង C# ឬ Java
♦  ភាសា C++ នឹងនាំ​ឲ្យ​ប្អូនៗ​បានយល់ពីអ្វី​ដែល​ហៅថា Control Structure ក្នុង​ការធ្វើ​ឲ្យ​កម្មវិធី​ដែល​ប្អូនបាន​បង្កើត​អាចធ្វើអ្វីមួយតាម​តម្រូវ​ ការ ។ ពេល​ដែល​ប្អូនៗ​សិក្សា​ពី Control Structure ប្អូននឹងដឹងថាអ្វីទៅ​ដែល​ហៅថា Expression និង Logic (ដែល​ប្អូនបានរៀន​ក្នុង​គណិតវិទ្យា​ដូចជា តក្កវិទ្យា និង សំនុំជាដើម) ។
ជាសង្ខេបកាលណាប្អូនៗ ​មាន​មូលដ្ឋាន​ភាសា C++ រឹងមាំប្អូនៗ​នឹងអាចរៀនភាសា​កម្រិត High level ដូចជា C#, Java, PHP ឬ​ក៏​មាន​បំណង​ចង់​សិក្សា​របៀប​សរសេរ​កម្មវិធី សម្រាប់ Android, Windows Phone ឬ iOS (iPod,iPhone, និង iPad បាន​លឿន) ។
ហើយ ​ក៏​ត្រូវចាំថាទោះបីជាប្អូន​ប្រើ C# or Java ក្នុង​ការ​បង្កើត​កម្មវិធី​ទាំង Desktop និង Mobile Phone ប្អូន​ក៏​នៅតែអាចយកភាសា C++ មក​សរសេរ​លាយជាមួយបានដែរ ដូច​រូបភាព​ខាងក្រោម​នេះគឺជា កូដ C++ ដែល​ខ្ញុំ​យកមក​ប្រើ​ក្នុង​កម្មវិធី ANTVideo Tube របស់ Android និង ANTVideo Converter របស់ Windows Desktop ដែល​ខ្ញុំ​បានចេញកន្លងមក ។
https://www.facebook.com/ant.com.kh/photos/a.206554419384411.57521.189050567801463/755782101128304/?type=1&theater
https://www.facebook.com/ant.com.kh/photos/a.206554419384411.57521.189050567801463/755299947843186/?type=1&theater
ចូលអានលម្អិត...