♦ ភាសា C++ ជាមូលដ្ឋានដែលប្អូនៗបានស្វែងយល់ពីអ្វីដែលហៅថា Algorithm (មានសិស្សជាច្រើននៅមានភាពមិនច្បាស់លាស់ពីអ្វីដែលហៅថា Algorithm វាជាការងាយយល់ទេ វិធីសាស្រ្តនិងដំណាក់កាលជាជំហ៊ានៗដែលប្អូនៗយកមកដោះស្រាយបញ្ហាណាមួយ ហើយទទួលបានជោគជ័យដូចបំណងនោះហើយហៅថា Algorithm ត្រូវចាំថាការដោះស្រាយបញ្ហាមួយវានឹងមាន Algorithms ច្រើនអាចយកមកប្រើបាន) ។
♦ ភាសា C++ ជាមូលដ្ឋានដែលបង្រៀនប្អូនឲ្យស្គាល់ពីអ្វីដែលហៅថា Data Structure ដោយប្អូននឹងរៀនពី Arrays, Pointer, LinkList, Stack, Queu... ដែលជាវិធីនៃការគ្រប់គ្រងទិន្នន័យបែបលក្ខណៈ flat មួយមុននឹងប្អូនៗឈានទៅរកការសិក្សាអំពី Database Management ,Generics, Collections,LAMDA, LINQ នៅក្នុង C# ឬ Java
♦ ភាសា C++ នឹងនាំឲ្យប្អូនៗបានយល់ពីអ្វីដែលហៅថា Control Structure ក្នុងការធ្វើឲ្យកម្មវិធីដែលប្អូនបានបង្កើតអាចធ្វើអ្វីមួយតាមតម្រូវ ការ ។ ពេលដែលប្អូនៗសិក្សាពី Control Structure ប្អូននឹងដឹងថាអ្វីទៅដែលហៅថា Expression និង Logic (ដែលប្អូនបានរៀនក្នុងគណិតវិទ្យាដូចជា តក្កវិទ្យា និង សំនុំជាដើម) ។
ជាសង្ខេបកាលណាប្អូនៗ មានមូលដ្ឋានភាសា C++ រឹងមាំប្អូនៗនឹងអាចរៀនភាសាកម្រិត High level ដូចជា C#, Java, PHP ឬក៏មានបំណងចង់សិក្សារបៀបសរសេរកម្មវិធី សម្រាប់ Android, Windows Phone ឬ iOS (iPod,iPhone, និង iPad បានលឿន) ។
https://www.facebook.com/ant.com.kh/photos/a.206554419384411.57521.189050567801463/755782101128304/?type=1&theater
https://www.facebook.com/ant.com.kh/photos/a.206554419384411.57521.189050567801463/755299947843186/?type=1&theater

No comments:
Post a Comment